Header Ads

ហេតុអ្វី​បាន​មនុស្ស​ស្រីចាំ​បាច់ត្រូវ​មានការ​រួមភេទ

ហេតុ​ដោយ​មានការ​ឆ្លងកាត់ ​ជាមួយ​ការសាកសួរ​ដោយ​ផ្ទាល់​ទៅលើ​មនុស្ស​ស្រី​ជាច្រើន ​ដោយ​ក្រុម​អ្នក​ជំនាញ ​បានសួរ​ទៅលើ​ស្រ្តីថា ​ហេតុអ្វី​បាន​ជាពួកនាង​គួរ​តែរួម​ភេទ? ពួកនាង​បានរៀបរាប់​ហូរហែជា​ច្រើន។ ចម្លើយ​ភាគច្រើន​ គឺបង្ហាញ​ពីស្នេហា និងចំណង់តុណ្ហា។

១. ការរួមភេទ​ធ្វើឱ្យមនុស្សស្រី​កាន់តែ​មាន​សម្រស់ស្រស់​ស្អាត ព្រោះ​អ័រម៉ូនភេទជួយ​ជម្រុញ​អូវែទៅ​ឱ្យភេទញី។ អ័រម៉ូន អឺសស្ត្រូសែន ជួយឱ្យស្បែក​កាន់​តែស្រស់ថ្លា, សរសៃ​សក់​ក្រាស់ និង​ភ្លឺរលោង ជួយពន្យា​ភាពចាស់​ធ្វើឱ្យ​ក្មេង​ជាងវ័យ។ តាម​ការសិក្សាស្រាវជ្រាវ​បានរកឃើញ​ថា មនុស្សស្រី​ដែល​បាន​រួមភេទ ៤ដង​ក្នុង ១សប្តាហ៍​មើលទៅ​ក្មេង​ជាង​មនុស្សស្រី​ដែលមិន​បាន​រួមភេទ​សោះរយៈ​ពេល ៧-១២ឆ្នាំ។
២. ការរួមភេទ​ជួយឱ្យមាន​រាងស្លីម, រួមភេទម្តង​ស្មើនឹង​ការរត់ចម្ងាយ ២-៣ គម អាច​ចំហេះជាតិកាឡូរីបាន​យ៉ាងតិចណាស់ ៨៥កាឡូរី និង​ជួយកាត់​បន្ថយជាតិខ្លាញ់​មិនល្អ។
៣. ការរួមភេទធ្វើឱ្យអ័រម៉ូន អឺសស្ត្រូសែន កើន​ឡើង ក៏ដូចជា​អរម៉ូន​តេសតូស្តេរ៉ូន វាជួយ​ឱ្យអ្នកមា​នភាព​រហ័សរហួន, ជួយពង្រឹង​លក្ខណៈ​សម្បត្តិ​របស់អ្នក។
៤. ការរួមភេទ​អាចជួយ​កាត់បន្ថយ​ភាពឈឺចាប់។ មូលហេតុដោយ​សារអ័រម៉ូន​ចេញ​ពីក្រពេញ​ក្រលៀន​មាន​ការកើនឡើង។ វាជាអ័រម៉ូន​ប្រឆាំងនឹង​ការរលាក។ ការឈឺ​ចាប់​ថយចុះ ដោយសារ​កំណើន​នៃអរម៉ូន​អុកស៊ីតូស៊ីន, អ័រម៉ូន​ដែលធ្វើ​ឱ្យមនុស្សស្រី​ចេះស្រឡាញ់។
៥. ការរួមភេទ​អាចជួយកាត់បន្ថយ​អាការៈឈឺចាប់​មុនមករដូវ។ ការរួមភេទ​ជួយផ្លាស់ប្តូ​រកម្រិត​អរម៉ូនមុន​ពេលមករដូវ។ អាការៈ​ទាំងអស់នោះ​រួមមាន៖ មួម៉ៅ, ធុញទ្រាំ, តាន​តឹង, ក្រៀមក្រំ, ឆាប់ខឹង, គេង​មិនលក់, ខ្សោយ, ឈឺសាច់ដុំ, ឈឺក្បាល, ឈឺសន្លាក់ឆ្អឹង, ហើមពោះ, ពិបាក​រំលាយ​អាហារ, ទល់​លាមក, រាករូស, ញ៉ាំមិនបាន…។
៦. ការរួមភេទ​ជួយព្យាបាលជំ​ងឺឈឺមួយចំហៀង​ក្បាល អាចជួយ​កាត់បន្ថយ​ភាពតានតឹង។
៧. ការរួមភេទជួយឱ្យមករដូវ​បាន​ទៀងទាត់។
៨. ការរួមភេទជួយការពារពីភាពគ្មានកូន។ ការមាន​ក្តីសុខ​នឹងការ​រួមភេទ ធ្វើឱ្យ​អ្នកកាន់​តែរួមភេទ​ញឹកញាប់។ ដូច្នេះ​ឱកាស​នៃការមាន​ផ្ទៃពោះ​មានការ​កើនឡើង។
៩. ការរួមភេទ​ជួយ​ការពារ​ពីបញ្ហា​តម្រងនោម ជួយពង្រឹង​សាច់ដុំត្រគាក។
១០. ការរួមភេទ​ជួយ​ការពារពី​ជំងឺសរសៃប្រសាទ ព្រោះចរាចរណ៍​ឈា​ម​បានបំពេញ​ឈាមទៅ​ឱ្យខួរក្បាល។ ផ្តល់អុកស៊ីសែន​ទៅឱ្យខួរ​ក្បាល។ មនុស្សស្រី​ដែល​រួមភេទ​បាន​ញឹកញាប់ ជាធម្មតា​មាន​ភាពចងចាំ​បានល្អ។
១១. ការរួមភេទ​ជួយការពារខ្លួន​អ្នកពី​ជំងឺបេះដូង ហេតុផល គឺដោយសារ​ការរួមភេទ​ជាលំហាត់​ប្រាណ​មួយ​ដែលល្អចំពោះ​បេះដូង មិនធ្វើឱ្យ​ឡើង​ជាតិខ្លាញ់។
១២. ការរួមភេទជួយ​ការពារ​ពីជំងឺគេង​មិនលក់។ ការរួមភេទ​ដូចជា​ការលេបថ្នាំងងុយ​គេង។ ការរួមភេទ​ជួយការពារ និង​ព្យាបាល​បញ្ហាគេងមិន​លក់។
១៣. ការរួមភេទ​ជួយការពារ​ពីជំងឺពុកឆ្អឹង។ ប្រសិទ្ធិភាព​របស់អ័រម៉ូន​តេសតូស្តេរ៉ូន អាចជួយ​កាត់​បន្ថយ​ជំងឺពុកឆ្អឹង។
១៤. ការ​រួមភេទ​ធ្វើឱ្យមនុស្សស្រី​មានក្តីសុខ និង​មានអាយុវែង៕

No comments

Powered by Blogger.